ព្រះសង្ឃមួយអង្គ អាចគង់តាំងសមាធិ លើខ្ទះខ្លាញ់ កំពុងដាំពុះបាន! តើជាការពិត ឬល្បិចបែបវិទ្យាសាស្ត្រ ? (មានវីដេអូ)
By
ដារ៉ា-រិទ្ធ☎️0888098099☎️099469899
Other
កាលពីថ្មីៗនៅលើ បណ្តាញអ៊ីនធើណេត មានការចាប់អារម្មណ៍ លើវីដេអូមួយ ដែលព្រះសង្ឃថៃមួយអង្គ អាចគង់លើខ្ទះខ្លាញ់កំពុងដាំពុះ ដោយគ្មានរលាក និង រងរបួសអ្វីទាំងអស់ ហើយសកម្មភាពនេះ បានធ្វើឲ្យ គេជឿថា ព្រះសង្ឃអង្គនេះ ចេះមន្តគាថា ទើបធ្វើបែបនេះបាន ។
ព្រះសង្ឃអង្គនេះកំពុងគង់លើខ្ទះខ្លាញ់ កំពុងដាំពុះប្រភពបានឲ្យដឹងថា ព្រះសង្ឃអង្គនេះ មកពីខេត្ត Nong Bua Lamphu ដែលបាន បង្ហាញភាពអស្ចារ្យ ដោយគង់តាំងសមាធិ លើខ្ទះខ្លាញ់ដែល កំពុងតែដាំពុះ ដើម្បីចែករំលែកកម្លាំង សក្តិសិទ្ធ ទៅកាន់វត្ថុនានា ព្រះអង្គបានប៉ះ ហើយអ្នកស្រុកដែលមានជំនឿថា វត្ថុដែលព្រះសង្ឃ បានប៉ះ ជាវត្ថុសក្តិសិទ្ធ ក៏នាំគ្នាទិញ វត្ថុទាំងនោះ។ ក្រោយមក វីដេអូបង្ហាញពី សកម្មភាព ព្រះសង្ឃអង្គនេះ គង់លើខ្ទះខ្លាញ់ ត្រូវបានបង្ហោះក្នុង យូធូប និង មានការ ចែកចាយបន្ត ពេញបណ្តាញសង្គមអ៊ិនធើណេត ។ទោះជាយ៉ាងណាក្តី លោក Jessada សាស្ត្រាចារ្យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn បានបកស្រាយ ចម្ងល់លើរឿងហេតុ នេះថា សកម្មភាពនេះអាចជាការបន្លំភ្នែក ឬការសំដែងឡើងប៉ុណ្ណោះ។ សាស្ត្រាចារ្យរូបនេះ បានបន្តថា គ្មានភស្តុតាំងណាមួយ បានបង្ហាញថា ខ្លាញ់ក្នុងខ្ទះ កំពុងតែពុះនោះទេ លុះត្រាមានការវាស់ កំរិតកម្តៅក្នុងខ្ទះ ទើបដឹងបាន។ គាត់ថាខ្ទះនោះ មើលទៅចម្លែកទៀត ដែលអាចថា ខ្ទះនោះគឺមាន ពីរស្រទាប់ដើម្បីទប់មិនឲ្យ មានកំដៅក្តៅឡើងទៅបាន។លើសពីនេះ លោកសាស្ត្រាចារ្យនេះ បានបង្ហាញ វីដេអូមួយដែលគាត់បានធ្វើបទបង្ហាញ តាមបែបវិទ្យាសាស្ត្រមួយ តាំងពី ឆ្នាំ២០១២ អំពីការលូកដៃចូលខ្លាញ់កំពុងពុះ ដោយមិនមានការរលាកផងដែរ។ ល្បិចនេះគាត់បានប្រាប់ថាឲ្យដឹងថា គ្រាន់តែយកទឹកចាក់ចូលទៅក្នុង ខ្លាញ់ ហើយពេលនោះ ទឹកនឹងស្រូបយកកម្តៅ ខណៈដែល ខ្លាញ់នោះ មើលទៅដូចជា កំពុងពុះអីចឹងដែរ ប៉ុន្តែខ្លាញ់មិនបានត្រូវកម្តៅ និងពុះឡើយ៕
បទបង្ហាញរបស់លោក Jessada សាស្ត្រាចារ្យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkornវីដេអូព្រះសង្ឃគង់តាំងសមាធិ លើខ្ទះខ្លាញ់កំពុងដាំពុះវីដេអូ ៖ ការធ្វើបទបង្ហាញរបស់ សាស្ត្រាចារ្យវិទ្យាសាស្ត្រតើប្រិយមិត្ត យល់ថា តើនេះរឿង ជាពិតឬ ល្បិចបែបវិទ្យាសាស្ត្រ ?
កាលពីថ្មីៗនៅលើ បណ្តាញអ៊ីនធើណេត មានការចាប់អារម្មណ៍ លើវីដេអូមួយ ដែលព្រះសង្ឃថៃមួយអង្គ អាចគង់លើខ្ទះខ្លាញ់កំពុងដាំពុះ ដោយគ្មានរលាក និង រងរបួសអ្វីទាំងអស់ ហើយសកម្មភាពនេះ បានធ្វើឲ្យ គេជឿថា ព្រះសង្ឃអង្គនេះ ចេះមន្តគាថា ទើបធ្វើបែបនេះបាន ។
ព្រះសង្ឃអង្គនេះកំពុងគង់លើខ្ទះខ្លាញ់ កំពុងដាំពុះ
ប្រភពបានឲ្យដឹងថា ព្រះសង្ឃអង្គនេះ មកពីខេត្ត Nong Bua Lamphu ដែលបាន បង្ហាញភាពអស្ចារ្យ ដោយគង់តាំងសមាធិ លើខ្ទះខ្លាញ់ដែល កំពុងតែដាំពុះ ដើម្បីចែករំលែកកម្លាំង សក្តិសិទ្ធ ទៅកាន់វត្ថុនានា ព្រះអង្គបានប៉ះ ហើយអ្នកស្រុកដែលមានជំនឿថា វត្ថុដែលព្រះសង្ឃ បានប៉ះ ជាវត្ថុសក្តិសិទ្ធ ក៏នាំគ្នាទិញ វត្ថុទាំងនោះ។ ក្រោយមក វីដេអូបង្ហាញពី សកម្មភាព ព្រះសង្ឃអង្គនេះ គង់លើខ្ទះខ្លាញ់ ត្រូវបានបង្ហោះក្នុង យូធូប និង មានការ ចែកចាយបន្ត ពេញបណ្តាញសង្គមអ៊ិនធើណេត ។
ទោះជាយ៉ាងណាក្តី លោក Jessada សាស្ត្រាចារ្យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn បានបកស្រាយ ចម្ងល់លើរឿងហេតុ នេះថា សកម្មភាពនេះអាចជាការបន្លំភ្នែក ឬការសំដែងឡើងប៉ុណ្ណោះ។ សាស្ត្រាចារ្យរូបនេះ បានបន្តថា គ្មានភស្តុតាំងណាមួយ បានបង្ហាញថា ខ្លាញ់ក្នុងខ្ទះ កំពុងតែពុះនោះទេ លុះត្រាមានការវាស់ កំរិតកម្តៅក្នុងខ្ទះ ទើបដឹងបាន។ គាត់ថាខ្ទះនោះ មើលទៅចម្លែកទៀត ដែលអាចថា ខ្ទះនោះគឺមាន ពីរស្រទាប់ដើម្បីទប់មិនឲ្យ មានកំដៅក្តៅឡើងទៅបាន។
លើសពីនេះ លោកសាស្ត្រាចារ្យនេះ បានបង្ហាញ វីដេអូមួយដែលគាត់បានធ្វើបទបង្ហាញ តាមបែបវិទ្យាសាស្ត្រមួយ តាំងពី ឆ្នាំ២០១២ អំពីការលូកដៃចូលខ្លាញ់កំពុងពុះ ដោយមិនមានការរលាកផងដែរ។ ល្បិចនេះគាត់បានប្រាប់ថាឲ្យដឹងថា គ្រាន់តែយកទឹកចាក់ចូលទៅក្នុង ខ្លាញ់ ហើយពេលនោះ ទឹកនឹងស្រូបយកកម្តៅ ខណៈដែល ខ្លាញ់នោះ មើលទៅដូចជា កំពុងពុះអីចឹងដែរ ប៉ុន្តែខ្លាញ់មិនបានត្រូវកម្តៅ និងពុះឡើយ៕
បទបង្ហាញរបស់លោក Jessada សាស្ត្រាចារ្យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn
វីដេអូព្រះសង្ឃគង់តាំងសមាធិ លើខ្ទះខ្លាញ់កំពុងដាំពុះ
វីដេអូ ៖ ការធ្វើបទបង្ហាញរបស់ សាស្ត្រាចារ្យវិទ្យាសាស្ត្រ
តើប្រិយមិត្ត យល់ថា តើនេះរឿង ជាពិតឬ ល្បិចបែបវិទ្យាសាស្ត្រ ?