អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកទម្ងន់ធ្ងន់ ហូលីហ្វៀល គិតថា Manny Pacquiao ជាអ្នកឈ្នះ
By
ដារ៉ា-រិទ្ធ☎️0888098099☎️099469899
Sport
អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកទម្ងន់ធ្ងន់លោក អេវ៉ាន់ដឺ ហូលីហ្វៀល (Evander Holyfield) គិតថា Manny Pacquiao គឺជាអ្នកឈ្នះពិតប្រាកដនៅក្នុងការប្រកួតជាមួយនឹង Floyd Mayweather Jr។ នេះបើតាមសារព័ត៌មាន ABCCBNnews ចេញផ្សាយនៅថ្ងៃចន្ទនេះ។
លោក ហូលីហ្វៀលបាននិយាយថា វាប្រាកដជាបានទៅលើPacquiao ហើយ ដែលគាត់ប្រើ កម្លាំងវាយទៅលើ Mayweather ដែលលោក Mayweather ត្រូវបានគេចោទថាគិតតែពីរត់នៅ ក្នុងពេលប្រកួតនោះ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងESPNថា “ខ្ញុំគិតថា Pacquiao ធ្វើបានយ៉ាងល្អ។ ខ្ញុំមិនដឹងថាតើអ្នកឲ្យពិន្ទុរបៀបណានោះទេ ប៉ុន្តែគាត់ [Pacquiao] គឺពិតជាធ្វើបានល្អ”។
តាមការយល់ឃើញរបស់លោកហូលីហ្វៀលនោះគឺថា ចៅក្រមគួរតែផ្តល់ពិន្ទុទៅឲ្យអ្នកដែល ពូកែវាយ ហើយនៅក្នុងការប្រកួតដែលត្រូវបានគេចាត់ទុកថា “ការប្រកួតប្រចាំសតវទ្សរ៍”នេះ គឺគួរតែបានទៅលើ Pacquiao។
អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់បួនសម័យកាលរូបនេះបានបន្តថា “ការពិតនោះគឺថា អ្នកគឺជាអ្នកវាយច្រើនជាង អ្នកវាយគាត់ជាច្រើនចំណុច…….Pacquiao ទំនងជាវាយ Mayweather បានច្រើនជាង”។ លោកបន្ថែមថា “គ្មាននរណាម្នាក់រវាងអ្នកទាំងពីរមានរបួសធ្ងន់នោះទេ ហើយមនុស្សម្នាក់វាយចំគោលដៅច្រើនជាង តើអ្នកឲ្យពិន្ទុដោយរបៀបនា? អ្នកឃើញថាមនុស្សម្នាក់ ព្យាយាមចាប់ម្នាក់ទៀតយ៉ាងខ្លាំង ហើយម្នាក់ទៀតបែរជាធ្វើការផ្លាស់ទីជុំវិញទៅវិញ”។
សូមបញ្ជាក់ថា Mayweather បានឈ្នះពិន្ទុ Pacquiao ក្នុងការប្រកួតម្សិលម៉ិញដោយលិទ្ធផល ១១៨,១១០ ១១៦,១១២ និង១១៦,១១២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA WBC និងWBO។ ប៉ុន្តែស្តេចប្រដាល់ហ្វីលីពីន មិនគិតថាខ្លួនជាអ្នកចាញ់នោះទេ។
Pacquiao បាននិយាយក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយនឹង HBO’s Max Kellerman ថា “វាគឺជាការប្រកួតដ៏ល្អមួយ។ ខ្ញុំគិតថាខ្ញុំឈ្នះការប្រកួត។ គាត់ [Mayweather] មិនបានធ្វើអ្វី ទាល់តែសោះ”៕