គ្រាន់​តែ​ផ្ញើសារ​ក៏​អាច​បិទ​ស្មាត​ហ្វូន​ដំនើរ​ការ Android មួយ​ឲ្យ​រលត់​ភ្លាម​បាន​ដែរ!

មិត្តអ្នកអាន ដែលប្រើប្រាស់ស្មាតហ្វូនដំនើរការដោយ Android អាចភ្ញាក់ផ្អើលបន្តិច ហើយ យើង​ហ៊ាន និយាយ​ថា អាចមានអ្នកប្រើមួយចំនួនមិនសូវជឿ តែអ្នកអាចសាកបាន ដើម្បីដឹងពីការពិត។
1-cover
អ្នកអាចធ្វើតាមវិធីខាងក្រោម យើងនឹងណែនាំពីរបៀបធ្វើវា ហើយសង្ឃឹមថា អ្នកអាចអានតាម​លំដាប់​លំដោយ ហើយ​បើ​មិនច្បាស់ អាចសួរយើងបាននៅក្នុងផ្តល់មតិខាងក្រោម។ មិនបង្អង់យូរ សូមអាន​ការណែ​នាំ​ខាងក្រោម៖
  1. ដំបូងស្មាតហ្វូន Android នោះ ត្រូវតែ root សិន (បើសិនជាអ្នកមិនទាន់បាន root ឬមិនចេះ អាច ចុចត្រង់នេះ ដើម្បីដឹងពីវិធី Root)
  2. បន្ទាប់ពី Root រួច អ្នកត្រូវដំឡើងកម្មវិធីមួយនេះ ចុចត្រង់នេះ ហើយអ្នកត្រូវប្រាកដថា ស្មាតហ្វូន Android របស់អ្នក ត្រូវបាន បើកឲ្យកម្មវិធីដែលបានដោនឡូដនេះ អាចធ្វើការដំឡើងបាន ដោយអ្នកអាចចុចចូល Settings > Security > Unknown sources2
  3. រួចអ្នកអាចដំឡើងកម្មវិធីដែលបានដោនឡូដរួចនោះ ពេលចុចដំឡើង វានឹងទាមទារឲ្យអ្នក​ដាក់​កូដ ដោយសសេរជាអក្សរប៉ុន្មានតួ ហើយចុច change secret code រួចរាល់អស់3
  4. អ្នកអាចយកស្មាតហ្វូន Android ដទៃ ចូលទៅកាន់កន្លែងផ្ញើសាររួច អ្នកសសេរកូដ​ដែល​បាន​ដាក់​នោះ បន្ទាប់ផ្ញើទៅកាន់ស្មាតហ្វូន Android ដែលបាន root និងដំឡើង​កម្មវិធី​អម្បាញ់​មិញ​ហ្នឹង វានឹងរលត់ភ្លាម ហើយអ្នកអាចបើកវិញ ដូចធម្មតាបាន ដោយគ្មានបញ្ហា។
នេះជាវិធីមួយដ៏ល្អ ដែលអាចផ្ញើសារ បញ្ជាឲ្យស្មាតហ្វូនបិទ ឬរលត់បានភ្លាម ពីចម្ងាយ ដោយមិន​បាច់​ប៉ះ​អេក្រង់ ឬចុចបិទផ្ទាល់ឡើយ។ បើនៅមានចម្ងល់ត្រង់កន្លែងណាមួយ អ្នកអាច​សាកសួរ​បាន​នៅ​ខាង​ក្រោម។