វាយលេខសម្ងាត់ខុសភ្លាម ថតរូបទុកភ្លាម ដោយគ្រាន់តែធ្វើតាមវិធីនេះដើម្បីជៀសវាងអ្នកចូលចិត្តលួចចុចស្មាតហ្វូនគេ!
By
ដារ៉ា-រិទ្ធ☎️0888098099☎️099469899
News
ស្មាតហ្វូននរណាគេក៏ដោយ បើគេដាក់លេខ សម្ងាត់ហើយ មានន័យថា គេមិនចង់ ឲ្យនរណាម្នាក់ លួចចុចទេ ហើយគេក៏ ចង់រក្សា ពត៌មានផ្ទាល់ ខ្លួនដែរ ទើបគេដាក់ លេខសម្ងាត់។ ណាមួយ មានអ្នកខ្លះ ខ្ចីស្មាតហ្វូនគេ បើកមើល រូបគេ មើលសារគេ ដូចនេះម្ចាស់ គេក៏មិនមាន អារម្មណ៍ល្អ ឲ្យខ្ចីដែរ ជាពិសេសអ្នក មិនបានខ្ចី លួចយក ទៅចុចហ្មង។
ដោយហេតុនេះហើយ ទើបយើង ចង់ណែនាំពី Tweak មួយឈ្មោះ iGotYa ដែលអាច ថតយករូប អ្នកវាយលេខ សម្ងាត់ខុស នោះបាន ដូចនេះនរណា គេក៏ដោយ ឲ្យតែវាយ លេខសម្ងាត់ខុស កាមេរ៉ាមុខ នឹងថតយក រូបម្នាក់ នោះភ្លាម។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់អ្នកអាចទៅកន្លែង Search រួចវាយ ពាក្យថា iGotYa ហើយធ្វើ ការដំឡើង
- បន្ទាប់ពីដំឡើងរួច Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ
- នៅពេលដែល វាយលេខសម្ងាត់ខុសភ្លាម វានឹងថតរូប ជាមួយកាមេរ៉ា មុខភ្លាម រូបដែលថត បាននឹងរក្សា នៅក្នុង Photos ដូចនេះអ្នក អាចបើក មើលបាន។
*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!
បញ្ជាក់ថា ៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាមការ ណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។
ប្រសិនជាមាននរណាម្នាក់ ឧស្សាហ៍លួចចុច ស្មាតហ្វូន របស់អ្នក អ្នកអាចដំឡើង Tweak នេះបាន ដើម្បីដឹងថា ម្នាក់នោះជា នរណាគេ។ ហើយនេះ គ្រាន់តែដឹង បានត្រឹមអ្នក ស្គាល់គ្នា ប៉ុណ្ណោះ បើចោរលួច ទៅបាត់ មិនអាច ជួយបានទេ។