បៀបដំឡើង Font Khmer ក្នុង iPhone & iPad ( ជំនាន់ 5.0 និង 5.01 )
បៀបដំឡើង Font Khmer ក្នុង iPhone & iPad ( ជំនាន់ 5.0 និង 5.01 )
អាប់ដេតថ្មី ថ្ងៃទី ៧ កុម្ភៈ ២០១២
( អាប់ដេតថ្មី គឺ សរសេរ ខាងក្រោម សូមមើលការ អាប់ដេត)
យើងខ្ងុំ នឹង រៀបរាប់ពី ការដំឡើង អក្សរ ខ្មែរ តាមរយៈ Repo ថ្មី របស់ 4khmeriphone ដែលទើបតែថ្មីៗ នេះ ក្រុម Developer របស់ 4khmeriPhone បានណែនាំ ពី Repo ថ្មី របស់ ពួកគេ និង បានដាក់ផងដែរ កម្មវិធីដំឡើង Font Khmer ជំនាន់ 1.0.2 ដែលជំនាន់ ថ្មី នេះ ពុំ មានក្នុង Repo ចាស់ 4khmeriPhone ទេ ( Repo ចាស់ របស់ 4khmeriPhone គឺ http:// 4khmeriphone. myrepospace. com/ ) ។ សូមលោកអ្នក អនុវត្តន៍ដូចខាងក្រោម ( សូមបញ្ជាក់ថា វិធី ដំឡើង អក្សរខ្មែរ ខាងក្រោម នេះ ក៏អាចយកទៅ អនុវត្តន៍ លើ គ្រប់ iDevice ទាំងអស់ រួមមាន iPhone 4, iPod Touch , iPhone 4S ,iPad1, iPad 2 ជំនាន់ 5.0 និង 5.0.1 ) ដំបូងត្រូវដំឡើង Repo 4khmeriphone សិន ។( បើលោកអ្នក មិនដឹង ពី របៀបដំឡើង Repo ទៅក្នុង Cydia ទេ សូមចូលទៅអាន អត្ថបទ តើអ្នកចេះ Jailbreak ទេ? សូមមើល ជំហ៊ានទី ៥ ពេលដល់ចំណុចទី ៤ ក្នុង ជំហ៊ានទី ៥ សូម បន្ថែម Source គឺ http://4khmeriphone.com/sp/
ក្រោយពេល ដំឡើង ហើយ សូមចុច Return to Cydia ដូចក្នុងរូប
សូមបញ្ជាក់ សំរាប់អ្នកដែល ដែលធ្លាប់ដំឡើង Font Khmer ពីមុនមក ដោយប្រើប្រាស់ Repo khmer ណាមួយ ហើយ ចង់ដំឡើង សារជាថ្មី ជាមួយនឹង Repo ថ្មី របស់ 4khmeriphone ត្រូវ លុប Font khmer និង keyboard khmer និង កញ្ចប់កម្មវិធី ដែលធ្លាប់ដំឡើង ក្នុង Repo ដែលទាក់ទង ទៅ នឹង អក្សរខ្មែរ ចោលវិញ ទាំងអស់ ដូចជា khFix , Khmer Localization ពីមុនចេញ សិន ( តាម បទពិសោធន៍ របស់យើងខ្ងុំ សូមលប់ តាមលំដាប់ ដោយ លប់ ជាដំបូង khFix, Khmer Localization, Khmer Keyboard , Khmer Font ) ហើយ នឹង លុប Repo ចាស់ http://4khmeriphone.myrepospace.com/ នោះ ចេញ ពី Source ផងដែរ ព្រោះ បើអ្នក មិនលុបចេញទេ ពេលដំឡើង Repo 4khmeriphone ហើយដំឡើង កញ្ចប់កម្មវិធី របស់ពួកគេ នោះ នឹងអាចធ្វើអោយ iDevice លោកអ្នក គាំង។បន្ទាប់មក សូមចុចបើក Repo 4khmeriphone ដូចរូបខាងក្រោម ហើយ លោកអ្នក នឹង បានឃើញ កញ្ចប់ កម្មវិធី របស់ 4khmeriphone
តែបើលោកអ្នក បើកទៅ ពុំ បានឃើញ កញ្ចប់ កម្មវិធី អ្វី សោះ សូម្បី តែមួយនោះ គឺមាន ន័យថា លោកអ្នក បញ្ចូល Repo ពុំ បានត្រឹមត្រូវ ឬ ពេលលោកអ្នក បញ្ចូលនោះ អ៊ីនធើណិត មានបញ្ហាជាដើម ដូចនេះ លោកអ្នក ត្រូវតែ លុប Repo 4khmeriphone ចេញ សិន ហើយ ដំឡើង Repo 4khmeriphone ម្តងទៀត។ ដើម្បី លុបនោះ លោកអ្នក គ្រាន់តែ អូសម្រាម ដៃលើ Repo 4khmeriphone ពីស្តាំ មកឆ្វេង នោះ នឹង ចេញ អក្សរ Delete ហើយ សូមចុច Delete ។
ជាដំបូង ត្រូវដំឡើង Font khmer ជាមុនសិន ដូចនេះ បន្ទាប់ពី អ្នកចុចបើក Repo 4khmeriphone ដូចចំណុចទី ២ ខាងលើនោះ លោកអ្នកនឹងទទួលបានដូចរូបខាងក្រោម សូម ចុច លើ iOS 5.0.x khmer fonts ខាងលើគេ
រួចចុច Install ក្រោយមក វានឹង លោតផ្ទាំង អោយ យើង confirm
សូមចុច confirm ហើយរងចាំ ដល់រូចរាល់ ដូចរូបខាងក្រោម សូមចុច Restart SpringBoard ។ ក្រោយពេល ដំឡើង Font khmer ហើយនោះ នឹង មាន icon របស់ 4iphonekhmer នៅ លើ អេក្រង់ Home Screen របស់អ្នក iCon នោះ គ្រាន់តែ ជា icon ដែល Developer ដាក់អោយ លោកអ្នក សំរាប់ ងាយស្រួល ចូល ទៅ បើក គេហទំព័រ របស់ពួក គេប៉ុណ្ណោះ ។
បន្ទាប់មក សូមលោកអ្នក បញ្ចូល keyboard khmer សំរាប់ អ្នកប្រើប្រាស់ iPod និង iPhone សូម ជ្រើសយក iOS 5.0.x khmer iPhone និង សំរាប់ អ្នកប្រើប្រាស់ iPad សូមជ្រើសយក iOS 5.0.x khmer iPad។ ឧបមាថា អ្នកចង់ ដំឡើង khmer keyboard សំរាប់ iPhone ដូចនេះ អ្នកត្រូច ចុច លើ iOS 5.0.x khmer iPhone រួចហើយ ចុច install (ដូចក្នុង រូប)
រួច ចុច យក confirm
ពេលដំឡើងចប់ តម្រូវអោយលោកអ្នកចុច Restrart SpringBoard ។
សូមបញ្ជាក់ ករណី មួយចំនួន ពុំអាចដំឡើង keyboard khmer បាន សូមមើលរូប ដូចខាងក្រោម ដែលជា ឧទាហរណ៍ ដែលធ្លាប់ កើតមាន
តើមកពីមូលហេតុអ្វី ដែរ? មូលហេតុ គឺ នៅ ពេលយើង ចង់ដំឡើង កម្មវិធី អ្វី មួយ នៅ ក្នុង Cydia ហើយ ក្រោយពេល យើង ចុច install វានឹង លោតផ្ទាំង confirm ដូចនេះ យើង មិនអាច ចេះ តែចុច confirm ភ្លាម នោះ ទេ សូមអាន ព័តិមាន ដែលវាចង់ប្រាប យើង ។ ហើយ បញ្ហា នោះ គឺ នៅត្រង់ Upgrade (សូមមើលសញ្ញា ព្រួញ នៅក្នុង រូប ) គឺ បានន័យ ថា ដើម្បី ដំឡើង កម្មវិធី នេះ ទៅ បាន គឺ វានឹង ធ្វើការ Upgrade កម្មវិធី Messages2PDF ដែលជាកម្មវិធី ដែលលោកអ្នក ធ្លាប់ដំឡើង ពី មុនមក ( ក្នុង ករណី លោកអ្នកធ្លាប់ ដំឡើង កម្មវិធី Messages2PDF ) ដូចនេះ បើសិនជា កម្មវិធី Messages2PDF នេះ លោកអ្នក ដំឡើង ដោយ ការទិញ ពី Cydia នោះ វានឹង ពុំ មានបញ្ហា ឡើយ តែ បើ កម្មវិធី Messages2PDF នេះ លោកអ្នក ដំឡើង ដោយ Crack នោះ វានឹង ពុំអាចធ្វើ Upgrade ដែរ ហើយ បើសិនជា វាពុំអាច Upgrade នោះ វាក៏ ពុំអនុញ្ញាត អោយលោកអ្នក ដំឡើង កម្មវិធី ដែលលោកអ្នក ចង់ដំឡើង ដែរ។ ដូចនេះ វិធីមាន តែមួយគត់ គឺលោកអ្នក ត្រូវ Remove កម្មវិធី Messages2PDF នេះ ចោលសិន ហើយ ទើបលោកអ្នក អាចដំឡើង កម្មវិធី បាន។បន្ទាប់មក របៀបកំណត់ keyboard khmer ។ សូមចូលទៅកាន់ Setting –> General ( បើ លោកអ្នក ពុំដឹង ពី របៀបចូល ទេ សូមមើល ជំហ៊ានទី ១ ចំណុចទី ១ និង ទី ២ ក្នុង អត្ថបទ តើអ្នកចេះ Jailbreak ទេ? ) ក្រោយ ពី ចុច General ហើយ សូមទាញ មកក្រោម បន្តិច លោកអ្នក នឹងបានឃើញ ដូចរូបខាងក្រោម
សូមចុច លើ keyboard ហើយចុច International keyboards
រួចហើយចុច Add new keyboard ទាញ ចុះ ក្រោម បន្តិច សូមចុច លើ ក្តារចុចខ្មែរ ។
ពេលនេះ គឺ រួចរាល់ហើយ លោកអ្នក បានដំឡើង keyboard khmer ហើយ បើសិនជាលោកអ្នក ចង់ បានអោយកាលបរិច្ឆេទ និង ពេលវាលាជាភាសាខ្មែរនោះ សូមដំឡើង iOS 5.0.x kmFix ។ ហើយរបៀបដំឡើង គឺ ដូចទៅនឹង របៀបដំឡើង khmer keyboard ចឹង ដែរ គឺលោកអ្នក ត្រូវចូលទៅកាន់ Cydia –> Manage –> Source –> 4khmeriPhone –> iOS 5.0.x kmFix –> install –> confirm សូមរង់ចាំ រហូតដល់ ដំឡើង រួចរាល់ ។ បន្ទាប់មក លោកអ្នក គ្រាន់តែចូល ទៅកំណត់ ក្នុង Setting ប៉ុណ្ណោះ គឺ ដូចគ្នា ទៅ នឹង កំណត់ khmer keyboard ក្នុង ចំណុចទី ៥ ខាងលើ ដែរ គឺ គ្រាន់តែ បន្ទាប់ពី លោកអ្នក ចុច General សូមចុចលើ International
រូចចុចលើ Region Format ហើយជ្រើស យក Khmer (Cambodia) គឺរួចរាល់ ។
សំរាប់ អ្នកប្រើប្រាស់ iPhone ហើយចង់ ដំឡើង ភាសាខ្មែរ នៅក្នុង iPhone របស់ខ្លួន ដើម្បី អោយ iPhone ដើរជាភាសាខ្មែរ នោះ សូមចុចដំឡើង iOS 5.0.x Khmer Localization ។ ដោយគ្រាន់តែចូលទៅកាន់ Cydia –> Manage –> Source –>4khmeriPhone –> iOS 5.0.x Khmer Localization –> install –> confirm ពេលរួចរាល់សូមសូមចូលទៅ កំណត់ ក្នុង Setting –> General –> International –> Language រួចរើសយក “ភាសារខ្មែរ” គឺរួចរាល់ ហើយ ។
ក្រោយ មក លោកអ្នក នឹងទទួលបានដូចរូប ខាងក្រោម ។
«««ណារិទ្ធ ផ្សារគោកមន»»»
Have Password: KhmerCheayDen
Pls Call To Me: (+855888098099)
My FB: Sovann Narith