Showing posts with label News. Show all posts

​​​សំណង់​ប្រាសាទ​​មហិមា​​ទាំង​១០​លើ​​លោក ​​​ខ្មែរ​​លេខ​១

គេហទំព័រ​​ទេស​ចរណ៍​អន្តរជាតិ​ Touropia ​​បាន​ចាត់​ថ្នាក់​​​​សំណង់​ប្រាសាទ​​​ថ្មី​ចាស់​​ ​មិន​ប្រកាន់​សាសនា នៅ​ជុំ​វិញ​​ពិភពលោក ដោយ​​រក​ឃើញ​ប្រាសាទ​​ចំនួន​ ១០​មាន​ទំហំ​​ធំ​​ជាង​គេ​ ​​ក្នុង​នោះ​​​កម្ពុជា​​មាន​ប្រាសាទ​អង្គរ​វត្ត ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ កំពូល​គេ។

១០. ​ប្រាសាទ Baalbek ​នៅ​ប្រទេស​លីបង់​
​​ប្រាសាទ​ Baalbek ​​ឬ​គេ​ស្គាល់​ថា Heliopolis ​​ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​សតវត្ស​​ទី ១​មុន​គ.ស ​មាន​បណ្ដោយ​ ៦៩ម៉ែត្រ ទទឹង​ ៣៦ម៉ែត្រ ​កម្ពស់​ ១៩ម៉ែត្រ​ និង​​​សសរ​បញ្ឈរ​​ចំនួន​ ៤២​ដើម។ ​​ជនជាតិ​រ៉ូម៉ាំង​​​បាន​​សង់​​វា​ឡើង​​ក្នុង​រយៈ​ពេល​ជាង ២​សតវត្ស​​ទើប​រួច។

5.10


៩. វិហារ​គ្រិស្ត​ Christ the Saviour ​នៅ​រុស្ស៊ី​
​​​ Christ the Saviour ជា​​វិហារ​​សាសនា​គ្រិស្ត​ខ្ពស់​បំផុត​​​​​នៅ​ក្នុង​លោក កម្ពស់ ១០៣​ម៉ែត្រ​ ដែល​ត្រូវ​បាន​​កសាង​​ក្នុង​សតវត្ស​ទី ១៩ ​​​​និង​រយៈ​ពេល​ ៤០​ឆ្នាំ។ ក្នុង​ឆ្នាំ​១៩៣១​​ ​វិហារ​នេះ​​ត្រូវ​បាន​គេ​​កម្ទេច​ ក្រោម​បញ្ជា​របស់​មេដឹកនាំ​ស្តាលីន ដើម្បី​​ធ្វើ​ជា​វាំង​របស់​សូវៀត។ ​រហូត​​ដល់​ឆ្នាំ ១៩៩០​​​​ ​វិហារ​រុស្ស៊ី Russian Orthodox ​ ទទួល​បាន​ការ​អនុញ្ញាតឲ្យ​​ស្ថាបនា​វិហារ​ឡើង​វិញ និង​រួច​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០០០។

5.9


៨. ​​វិហារ Saint Sava នៅ​ប្រទេស​ស៊ែប៊ី​
​​​​​​​​​​វិហារ​​នេះ​​​ចាប់​ផ្ដើម​សាងសង់​​​ក្នុង​ឆ្នាំ ១៩៨៥ ​និង​បញ្ចប់​ក្នុង​ឆ្នាំ ២០០៤ ​តែ​គ្រឿង​​តុប​តែង​​​មិន​ទាន់​រួច​រាល់។ វា​មាន​ប្រវែង​ ៩១ម៉ែត្រ ​ទទឹង​ ៨១​ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ និង​​នៅ​លើ​ផ្ទៃ​ដី​ ៣ ៥០០ម៉ែត្រ​ការ៉េ។

5.8


៧. ប្រាសាទ Tikal ​ឬ​ប្រាសាទ​បួន​ ​នៅ​សាធារណរដ្ឋ​​ហ្គាតាម៉ាឡា
Tikal ​ជា​ទីក្រុង​​​Mayan ធំ​បំផុត ​ក្នុង​ចន្លោះ​ឆ្នាំ ២០០ ​ដល់​ ៩០០​​នៃ​គ.ស ដែល​កាល​នោះ​​មាន​​ប្រជាជន​រស់​នៅ​ ១០ទៅ ២០ម៉ឺន​នាក់។ ​ប្រាសាទ​​នេះ​មាន​កម្ពស់ ​៧២ម៉ែត្រ ​​និង​បញ្ចប់​​ការ​សាងសង់​​នៅ​ឆ្នាំ ៧០២។

Tikal Maya Ruinen in Guatemala


៦. ​ចេតិយ ​Jetavanaramaya នៅ​ស្រីលង្កា
​Jetavanaramaya ស្ថិត​នៅ​​ទីក្រុង Anuradhapura ប្រទេស​ស្រីលង្កា ​ដែល​ជា​ចេតិយ​​ធំ​បំផុត​លើ​លោក។ ​សំណង់​​នេះ​​ត្រូវ​បាន​​​កសាង​​ដោយ​ស្ដេច​ Mahasena ​ក្នុង​សតវត្ស​ទី៣ ចំណាយ​ពេល​ ១៥​ឆ្នាំ ​និង​​​ឥដ្ឋ​ ៩៣,៣​ដុំ​ ជាមួយ​កម្ពស់ ១២២​ម៉ែត្រ។

5.6


៥. ប្រាសាទ Sri Ranganathaswamy នៅ​ឥណ្ឌា
​ប្រាសាទ​​នេះ​​សង់​ឡើង​សម្រាប់​ឧទ្ទិស​​ដល់​ព្រះ​វិស្ណុ ​សង់​ក្នុង​សតវត្ស​ទី​១៧ លើ​ផ្ទៃ​ ១៥៦​​អា ​មាន​ប៉ម​ចំនួន ២១ និង​កម្ពស់​ ៧៣ម៉ែត្រ។

5.5


៤. ​ប្រាសាទ​ Akshardham នៅ​ឥណ្ឌា​​
​ប្រាសាទ​​នេះ​​​ទើប​​​​​សាងសង់​បញ្ចប់​​ក្នុង​​ឆ្នាំ ២០០៥​ របស់​អង្គការ​ BAPS ​​ដោយ​កំពូល​​កណ្ដាល​គេ​​កម្ពស់​ ៤៣ម៉ែត្រ​ ទទឹង​ ៩៦​ម៉ែត្រ ​និង​ប្រវែង ១១០ម៉ែត្រ ជាមួយ​​សួន​ច្បារ​ខាង​ក្រោម​​​យ៉ាង​ស្រស់​បំព្រង។

5.4


៣. ​ប្រាសាទ Borobudurនៅ​​ឥណ្ឌូណេស៊ី
​ប្រាសាទ​​បុរាណ​​រាង​ជាន់​​ថ្នាក់ៗ ​នេះ​​ស្ថិត​​​នៅ​កោះ​ជ្វា ​ចម្ងាយ​​ ៤០​គីឡូម៉ែត្រ​ភាគ​ខាង​​ពាយ័ព្យ​ទីក្រុង Yogyakarta.។ ​Borobudur ​​ត្រូវ​បាន​សង់​ក្នុង​សតវត្ស​ទី​៨ ​និង​​​ជា​​ប្រាសាទ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា​​ធំជាង​គេ​បំផុត​ក្នុងលោក​​។ ដុំ​ថ្ម​​​ប្រើ​សម្រាប់​សង់​មាន​ចំនួន​ ២លាន​ដុំ ក្នុង​ទំហំ ១២៣ x ១២៣​ម៉ែត្រ ​កំពូល​ខ្ពស់​ជាង​គេ​​​កម្ពស់ ៣៥​ម៉ែត្រ។

5.3


២. ប្រាសាទ Karnak នៅ​អេហ្ស៊ីប
Kanak ​ជា​ប្រាសាទ​​បុរាណ​មាន​បរិវេណ​​ធំ​ជាង​គេ​បំផុត​​ក្នុង​លោក​ មាន​សសរ​​ចំនួន ១៣៤​​ដើម​ ​ចំនួន ១៦​ជួរ​​​សម្រាប់​ទ្រ​ដំបូល​ ដែល​មាន​កម្ពស់ ២៤ម៉ែត្រ។

5.2


១. ​ប្រាសាទ​អង្គរ​វត្ត ​នៅ​កម្ពុជា
​​​​​​ប្រាសាទ​អង្គរ​វត្ត​មាន​គោបុរៈ​ចំនួន​បី​ គោបុរៈ​ក្រៅ​គេ​​មាន​ទំហំ ១៨៧ x ២១៥​ម៉ែត្រ​, គោបុរៈ​ទីពីរ​​មាន​ទំហំ ១០០ x ១១៥​ម៉ែត្រ​, ​ខាង​ក្នុង​គេ​​ទំហំ ៦០​ x ៦០ម៉ែត្រ​ ​និង​​កំពូល​កណ្ដាល​​កម្ពស់​ ៦៥ម៉ែត្រ​៕

angkor-wat

Read more

វាយ​លេខ​សម្ងាត់​ខុស​ភ្លាម ថត​រូប​ទុក​ភ្លាម ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​នេះ​ដើម្បី​ជៀស​វាង​អ្នក​ចូល​ចិត្ត​លួច​ចុច​ស្មាតហ្វូនគេ!

ស្មាតហ្វូននរណាគេក៏ដោយ បើគេដាក់លេខ សម្ងាត់ហើយ មានន័យថា គេមិនចង់ ឲ្យនរណាម្នាក់ លួចចុចទេ ហើយគេក៏ ចង់រក្សា ពត៌មានផ្ទាល់ ខ្លួនដែរ ទើបគេដាក់ លេខសម្ងាត់។ ណាមួយ មានអ្នកខ្លះ ខ្ចីស្មាតហ្វូនគេ បើកមើល រូបគេ មើលសារគេ ដូចនេះម្ចាស់ គេក៏មិនមាន អារម្មណ៍ល្អ ឲ្យខ្ចីដែរ ជាពិសេសអ្នក មិនបានខ្ចី លួចយក ទៅចុចហ្មង។
cover
ដោយហេតុនេះហើយ ទើបយើង ចង់ណែនាំពី Tweak មួយឈ្មោះ iGotYa ដែលអាច ថតយករូប អ្នកវាយលេខ សម្ងាត់ខុស នោះបាន ដូចនេះនរណា គេក៏ដោយ ឲ្យតែវាយ លេខសម្ងាត់ខុស កាមេរ៉ាមុខ នឹងថតយក រូបម្នាក់ នោះភ្លាម។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់អ្នកអាចទៅកន្លែង Search រួចវាយ ពាក្យថា iGotYa ហើយធ្វើ ការដំឡើង
  • បន្ទាប់ពីដំឡើងរួច Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ
  • នៅពេលដែល វាយលេខសម្ងាត់ខុសភ្លាម វានឹងថតរូប ជាមួយកាមេរ៉ា មុខភ្លាម រូបដែលថត បាននឹងរក្សា នៅក្នុង Photos ដូចនេះអ្នក អាចបើក មើលបាន។
*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!
បញ្ជាក់ថា ៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាមការ ណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។
1
ប្រសិនជាមាននរណាម្នាក់ ឧស្សាហ៍លួចចុច ស្មាតហ្វូន របស់អ្នក អ្នកអាចដំឡើង Tweak នេះបាន ដើម្បីដឹងថា ម្នាក់នោះជា នរណាគេ។ ហើយនេះ គ្រាន់តែដឹង បានត្រឹមអ្នក ស្គាល់គ្នា ប៉ុណ្ណោះ បើចោរលួច ទៅបាត់ មិនអាច ជួយបានទេ។
    Read more

    ការវាយប្រហារ​ របស់បារាំងទៅលើ ISIS ដ៏សាហាវជាលើកទី២​ មានវីដេអូ



    Untitled-2


    Read more

    ថតបានគ្រាប់មីស៊ីលបាញ់ឆ្លងទ្វិប របស់រុស្សី ហោះនៅលើមេឃ សម្រាប់ធ្វើសង្គ្រាមជាមួយ ISIS [មានវីដេអូ]


    បរទេស៖ ប្រជាជនក្នុងប្រទេស Russia បានថតយកនៅគ្រាប់មីស៊ីល ឈ្មោះ Topol-M ដែរជាគ្រាប់មីសស៊ីលសម្រាប់ធ្វើសង្រ្គាមពីទ្វិបមួយទៅទ្វិបមួយទៀត ហើយនេះគ្រាន់តែជាការបាញ់សាកល្បងរបស់ Russia ប៉ុន្នោះ ហើយគោលដៅទៅថ្ងៃមុខ Russia និងបាញ់មីស៊ីលនេះប្រឆាំងនឹង ISIS។

    ខណៈពេលនេះលោកប្រធានាធិបតី Vladimir Putin បានប្តេជ្ញាដាក់ទារនកម្មទៅប្រទេសណាដែរបានបំផ្ទុះយន្តហោះរបស់ប្រទេសរុស្ស៊ីនៅលើឧបទ្វីប ស៊ីណៃ កាលពីខែមុន ដោយបានសម្លាប់មនុស្ស 224 នាក់។

    សូមទស្សនាវីដេអូខាងក្រោម៖


    Read more

    កុមារីពិការ ភ្នែកទាំងសងខាង ម្នាក់មាន សំនៀង ពិរោះ មិនចាញ់ ម្ចាស់សំនៀងដើម គឺនាង Miley Cyrus ដែលជាតារា បរទេសឡើយ

    កុមារីពិការ ភ្នែកទាំងសងខាង ម្នាក់មាន សំនៀង ពិរោះ មិនចាញ់ ម្ចាស់សំនៀងដើម គឺនាង Miley Cyrus ដែលជាតារា បរទេសឡើយ។ ប្អូនស្រី បានច្រៀងចំរៀង មួយបទក្រោម ចំណងជើងថា Wrecking ball ដោយប្រើប្រាស់ ដៃរបស់ខ្លួន ស្ទាបអក្សរ ជាភាសាអង់គ្លេស។ ជាមួយទឹកដម សំនៀង របស់ប្អូនស្រី​ បានធ្វើអោយ អ្នកស្តាប់ មានការ រំភើបចិត្ត និង មានការ សរសើរ មិនដាច់ពីមាត់នោះឡើយ។ ថ្វីត្បិតថា ប្អូនស្រី ជាជនពិការ ពិតមែន តែប្អូន អាចច្រៀង ពិរោះ ស្ទើរតែ មិនគួរអោយជឿ។ មិនធ្វើការ រៀបរាប់យូរនោះទេ សូមប្រិយមិត្តធ្វើការ ទស្សនា វិដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

    បទដើម ច្រៀងដោយ Miley Cyrus
    Screen Shot 2015-03-20 at 10.51.25 AM
    Read more

    មកមើល សកម្មភាពរៀបចំតុបតែង នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បន្តិចមើល!

    នៅថ្ងៃស្អែកនេះ ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកនាង ម៉ៅ ចំណាន នឹងត្រូវចាប់ផ្តើម ទាំងនៅភូមិគ្រឹះ និងនៅកោះពេជ្រ ចំនួន៥អគារ L-K-J-I-H ហើយដូចដែល ប្រិយមិត្តខ្មែរឡូតធ្លាប់បានជ្រាបមុនៗមកហើយថា ការចំណាយអាចដល់ខ្ទង់ លានដុល្លារឯណោះ។
    គ្រាន់តែលឺដល់ខ្ទង់ ទឹកប្រាក់ដែលត្រូវចំណាយ ប្រិយមិត្ត ច្បាស់ជាអន្ទះសារ ចង់ដឹងចង់ឃើញ ថាតើការរៀបចំតុបតែង នឹងពិសេសយ៉ាងណាទៅ!។ យោងតាមប្រភពមួយលើហ្វេសប៊ុក ឲ្យដឹងថា ការតុបតែងលម្អ នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បានរួចរាល់ស្រេចបាច់ អស់ហើយ ដោយក្នុងនោះ គេឃើញ ការលម្អផ្ទាំងផ្កាមានក្បូរក្បាច់ យ៉ាងស្រស់ស្អាត នៅខាងក្នុងរោងជ័យ ហើយប្រភពឲ្យដឹងដែរថា មានការបំពាក់ម៉ាស៊ីនត្រជាក់ រហូតដល់ ៥០គ្រឿងឯណោះ។
    ក្រៅពីការរៀបចំតុបតែង ប្រភពក្រៅផ្លូវការ ក៏បានឲ្យដឹងទៀតថា កូនកំលោះ ត្រូវបានលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាអ្នកដឹកដៃ រីឯកូនក្រមុំវិញ ដឹកដៃដោយ លោកជំទាវ ហ៊ីង ប៊ុនហៀង៕
    សូមប្រិយមិត្តវេបសាយខ្មែរឡូត ទស្សនានូវកម្រងរូបភាពមួយចំនួន ដែលត្រូវបានបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក៖















    វត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវ

    វត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវ






    Read more